បន្ទាប់ពីឈ្នះ Manchester City កាលពីយប់ថ្ងៃពុធ Aston Villa នៅថ្ងៃសៅរ៍នេះ ត្រូវបើកទ្វារកីឡដ្ឋាន Villa Park ជាថ្មីម្តងទៀត ដើម្បីប្រកួតជាមួយក្រុមឈរនៅកំពូលតារាង Arsenal ។
អ្វីដែលសំខាន់បង្ហាញថា Aston Villa ចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១១ ប្រកួតចុងក្រោយក្នុងលីគ ដែលក្នុងនោះឈ្នះមិនតិចជាង ៨ ប្រកួតឡើយ។
ជម្រើសគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនរវាងក្រុមទាំងពីរក៏អាចជាជម្រើសដ៏ល្អមួយសម្រាប់ការប្រកួតនៅ Villa Park ថ្ងៃសៅរ៍នេះផងដែរ ព្រោះ ១០ ប្រកួតក្នុងចំណោម ១៥ ប្រកួតរបស់ Aston Villa សរុបក្នុងលីគរដូវកាលនេះបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។
ក្រុមរបស់លោក Mikel Arteta ប្រកួតជាញ់តែ ១ ប្រកួតគត់មកទល់ពេលនេះ ហើយឈ្នះ ៥ ប្រកួតក្នុងចំណោម ៧ ប្រកួតក្រៅទឹកដីមកទល់នឹងបច្ចុប្បន្ន។
៥ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ Arsenal សរុបការលេងនៅក្នុងលីគ បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា ហើយជម្រើសនេះមើលទៅទំនងជានឹងកើតឡើងម្តងទៀតថ្ងៃសៅរ៍នេះនៅ Villa Park ផងដែរ។
ការព្យាករណ៍ : ៣ ប្រកួតក្នុងចំណោមការជួបគ្នា ៤ ប្រកួតចុងក្រោយរវាង Aston Villa និង Arsenal បានឱ្យឃើញថា លទ្ធផលបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕