ព្យាករណ៍គូ​ Manchester United vs Bournemouth ថ្ងៃទី៩ធ្នូ

បន្ទាប់ពីក្រុមបិសាចក្រហម​ Manchester United បំបាក់​ Chelsea ២-១​ ក្នុងទឹកដី​កាលពីពាក់កណ្តាលសប្តាហ៍ នៅថ្ងៃសៅរ៍នេះ​ United នឹងត្រូវបន្តធ្វើជាម្ចាស់ផ្ទះម្តងទៀត​ ដើម្បីប្រកួតជាមួយនិង Bournemouth​ ។ 

ថ្វីត្បិតតែមានការបរាជ័យមួយ​ ឬពីរ ក្នុងចំណោម​ ៨​ ប្រកួតចុងក្រោយ​ក្នុងលីគ ក៏កីឡាកររបស់លោក Erik ten Hag​ ឈ្នះ ៦​ ប្រកួត ក្នុងរយៈពេលនេះផងដែរ។

United ឈ្នះសរុប​ ៩​ ប្រកួតរហូតមកទល់ពេលនេះ ក្នុងរដូវកាលនេះ​ ដែលនឹងធ្វើឱ្យពួកគេមានទំនុកចិត្តឈ្នះខ្ពស់ សម្រាប់ជំនួបជាមួយនិង​ Bournemouth នៅថ្ងៃសៅរ៍នេះ។

រីឯ​ Bournemouth ទើបតែឈ្នះជាលើកទី៤​ ក្នុងចំណោម​ ៦​ ប្រកួត​ នៅពេលដែលពួកគេដណ្តើមបាន ៣​ ពិន្ទុ​ពី Crystal Palace កាលពីពាក់កណ្តាលសប្តាហ៍។

ក្រុមរបស់លោក Andoni Iraloa បានបង្កើតការឆ្លើយតបជាវិជ្ជមានជាមួយនឹងលទ្ធផលប្រកួតថ្មីៗនេះ ខណៈដែលគ្រាប់បាល់ច្រើនអាចនឹងកើតឡើងក្នុងប្រកួតនេះផងដែរ​ ដោយ​ ៦​ ប្រកួតក្នុងចំណោម​ ១០​ ប្រកួតចុងក្រោយក្រៅទឹកដីរបស់ Bournemouth លទ្ធផលបញ្ចប់ដោយគ្រាប់បាល់ច្រើនជាង ២.៥​ គ្រាប់។

ការព្យាករណ៍​ :​ Manchester United ចាញ់តែ​ ៣​ ប្រកួតប៉ុណ្ណោះក្នុងចំណោម ២៦ ប្រកួតកន្លងមកក្នុងលីគនៅ Old Trafford​ ។ ជាមួយនឹងជ័យជម្នះត្រឹមតែ​ ២​ ប្រកួតក្នុងចំណោម​ ៩​ ប្រកួតចុងក្រោយក្រៅទឹកដី Bournemouth ហាក់ដូចជាត្រូវបាត់បង់ឱកាស ដើម្បីស្វែងរកពិន្ទុនៅ Old Trafford ។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ​ Manchester United​ ឈ្នះ​ ដោយគ្រាប់បាល់​ Over ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង