ព្យាករណ៍គូ​ Crystal Palace vs Liverpool ថ្ងៃទី៩ធ្នូ

បន្ទាប់ពីប្រកួតចាញ់ Bournemouth ២-០ កាលពីពាក់កណ្តាលសប្តាហ៍​ នៅថ្ងៃសៅរ៍​នេះ Crystal Palace​ ត្រូវជួបការប្រកួតដ៏លំបាកមួយផ្សេងទៀត​ ក្នុងនាមជាម្ចាស់ផ្ទះ​ ដើម្បីប្រកួតជាមួយនិង​ ហង្សក្រហម​ Liverpool​ នៅកីឡដ្ឋាន​ Selhurst Park ។ 

ការចាញ់ Bournemouth នាពេលថ្មីៗនេះ បានក្លាយជាការចាញ់ទី៣​ ក្នុងចំណោម​ ៤​ ប្រកួតរបស់ Crystal Palace ។ ហើយក៏ជាការចាញ់ទី៥​ ក្នុង​ចំណោម​ ៨​ ប្រកួត​ចុង​ក្រោយ​ផងដែរ។

លើសពីនេះទៅទៀត​ Crystal Palace ប្រកួតឈ្នះតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ៧​ ប្រកួតក្នុងទឹកដី​ Selhurst Park រហូតមកដល់បច្ចុប្បន្ននេះ។ 

រីឯ​ Liverpool បានបន្តមិនស្គាល់ចាញ់ដល់ទៅ​ ៨​ ប្រកួត បន្ទាប់ពីឈ្នះ​ Sheffield United ២-០​ ក្រៅទឹកដីកាលពីពាក់កណ្តាលសប្តាហ៍។

ជ័យជម្នះ​ ៥​ ប្រកួតក្នុងចំណោម​ ៨​ ប្រកួតជួយឱ្យក្រុមរបស់លោក Jurgen Klopp ឡើងទៅឈរនៅលេខ២​ក្នុងតារាង។ ហើយការប្រកួតក្នុងលីគរដូវកាលថ្មីនេះ​ Liverpool ចាញ់​តែ​ ១​ ប្រកួតគត់​។ 

ការព្យាករណ៍​ :​ ក្នុងកម្រិតនៃការដឹកនាំរបស់ លោក Roy Hodgson របស់​ Crystal Palace មានកំណត់ត្រាមិនល្អទេលើលោក Jurgen Klopp របស់ Liverpool ខណៈដែលគ្រូបង្វឹករបស់ Palace បានចាញ់ការប្រកួតទាំង​ ៨​ ប្រកួតកន្លងមក ទល់និងគ្រូបង្វឹក​របស់​ Liverpool​។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង