ព្យាករណ៍គូ​ Manchester United vs Chelsea ថ្ងៃទី០៧ធ្នូ

យប់ថ្ងៃពុធនេះ នឹងមានការប៉ះគ្នាក្នុងក្របខណ្ឌ​ Premier League ដ៏គួរឱ្យទាក់ទាញបំផុតរវាង Manchester United និង Chelsea នៅកីឡដ្ឋាន Old Trafford ដែលក្រុមទាំងពីរកំពុងឈរនៅខាងក្រៅក្រុមកំពូលទាំងប្រាំដូចគ្នា។ 

អ្វីៗពេលនេះ មិនដូចជាអ្វីដែល​ក្រុមបិសាចក្រហម​ Manchester United ធ្លាប់មាននោះទេ ខណៈដែលពួកគេបានចាញ់មិនតិចជាង​ ៦​ ប្រកួតក្នុងចំណោម​ ១៤​ ប្រកួតបើកឆាកឡើងក្នុងរដូវកាលនេះ។

រីឯ​ Chelsea បច្ចុប្បន្នកំពុងឈរនៅលេខ​១០ក្នុងតារាង ខណៈដែលពួកគេមិនបានបង្កើតលទ្ធផលឈ្នះច្រើនប្រកួតទេ ដោយគិតមកទល់ពេលនេះពួកគេ​ឈ្នះតែ​ ៥​ ប្រកួត ស្មើ ៤​ ប្រកួត និងចាញ់ ៥ ប្រកួត។ 

​៥​ ប្រកួតក្នុងចំណោម ១០​ ប្រកួតចុងក្រោយរបស់ Manchester United បញ្ចប់ដោយលទ្ធផលគ្រាប់បាល់ច្រើនជាង​ ២.៥ គ្រាប់ ខណៈដែល ៦ ប្រកួតក្នុងចំណោម ១០​ ប្រកួតចុងក្រោយរបស់ Chelsea បញ្ចប់លទ្ធផលគ្រាប់បាល់ ៣​ គ្រាប់ឬច្រើនជាងនេះផងដែរ ដូច្នេះការប្រកួតនេះ​អាចនឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនផងដែរ។ 

ការព្យាករណ៍​ :​ ៥​ ប្រកួតក្នុង​ចំណោម​ការ​ជួប​គ្នា​ ៦​ ប្រកួតចុង​ក្រោយ​រវាង Manchester United និង Chelsea បញ្ចប់ត្រឹម​លទ្ធផល​ស្មើគ្នា ប៉ុន្តែ​ការ​ប៉ះ​គ្នានៅយប់​ថ្ងៃ​ពុធនេះ អាច​នឹង​មាន​គ្រាប់​បាល់​ស៊ុតបញ្ចូលទីពីរ​ឬបី​គ្រាប់​ អមជាមួយក្រុមដែលទំនងជាយកបាន​ ៣​ ពិន្ទុពីការប្រកួតនេះគួរតែជា Chelsea​ ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Over ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង