ព្យាករណ៍គូ​ Luton vs Arsenal ថ្ងៃទី០៥ធ្នូ

យប់ថ្ងៃអង្គារ​ វេលាម៉ោង​ ៣:១៥នាទី​រំលងអធ្រាត​ សម្រាប់ការប្រកួត​ក្របខ័ណ្ឌ Premier League​ ជើងទី១៥​ ដែល Luton Town នឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ​ Arsenal​ ។ 

Luton Town ប្រកួតចាញ់​ ៩​ ប្រកួតចំណោម​ ១៤​ ប្រកួតក្នុងលីគ​ ដែលបង្ហាញថាពួកគេពិតជាពិបាកហើយនៅយប់ថ្ងៃអង្គារនេះ។ 

លើសពីនេះ Luton ឈ្នះតែ​ ១​ ប្រកួតគត់នៅក្នុងទឹកដីកីឡដ្ឋាន​ Kenilworth Road រហូតមកទល់ពេលនេះ​ ហើយនេះមិនមែនជារឿងល្អសម្រាប់ការមកលេងរបស់ Arsenal ឡើយ។ 

រីឯ Arsenal បច្ចុប្បន្នកំពុងតែមានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ខណៈដែលក្រុមរបស់លោក Mikel Arteta ប្រកួតឈ្នះ​ ៥​ ប្រកួតចុងក្រោយជាប់ៗគ្នានៅទូទាំងការប្រកួតទាំងអស់។ 

ហេីយក្រុមកាំភ្លើងធំ​ប្រកួតចាញ់តែ​ ១​ ប្រកួតប៉ុណ្ណោះរហូតមកទល់ពេលនេះ​ ខណៈដែលឈ្នះមិនតិចជាង​ ១០​ ប្រកួតពីការលេង​ ១៤​ ប្រកួតក្នុងលីគកន្លងមក។

ការព្យាករណ៍​ :​ វាពិតជាលំបាក និងខកចិត្តក្នុងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស សម្រាប់ Luton Town ហើយក្រុមកាំភ្លើងធំនឹងសម្លឹងរក ៣ ពិន្ទុផ្សេងទៀតពី Luton Town នៅយប់ថ្ងៃអង្គារនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Arsenal​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង