វាបានកើតឡើងត្រឹមតែរយៈពេលពីរនាទីប៉ុណ្ណោះក្នុងការប្រកួត នៅពេលដែលអតីតកីឡាកររបស់ Liverpool កីឡាករ Sadio Mane បានបញ្ជូនបាល់ចូលក្នុងប្រអប់ទីទៅឱ្យ Ronaldo ។
Ronaldo ព្យាយាមរកឱកាសស៊ុតជាលើកដំបូង ប៉ុន្តែពេលនោះត្រូវបានរារាំង គាត់ក៏ស្ទុះទៅរកបាល់ម្ដងទៀត ខណៈពេលនោះក៏មានការប៉ះទង្គិចគ្នាជាមួយគូប្រកួតធ្វើឱ្យគាត់ដួលក្នុងប្រអប់ទី។
ភ្លាមនោះ អាជ្ញាកណ្តាលបានចង្អុលយ៉ាងលឿនទៅចំណុចពិន័យបាល់ប៉េណាល់ទីរបស់ក្រុម Persepolis ។
Replays បានបង្ហាញថា មិនមានការប៉ះទង្គិចណាមួយលើ Ronaldoហើយជាកិត្តិយសរបស់តារាព័រទុយហ្គាល់ ដែលភ្លាមៗនោះ គាត់បានងើបឡើងយ៉ាងឆាប់រហ័ស ហើយគ្រវីម្រាមដៃរបស់គាត់ ដើម្បីប្រាប់ទៅកាន់អាជ្ញាកណ្តាលឱ្យកែតម្រូវការសម្រេចចិត្តរបស់គាត់ម្តងទៀត ខណៈដែលការប្រកួតបញ្ចប់ដោយ Al-Nassr ០-០ Persepolis៕