Arsenal មានគោលបំណងទទួលយកការផ្តល់ជូនសមរម្យណាមួយ សម្រាប់ខ្សែបម្រើ Thomas Partey ខណៈដែលពួកគេស្វែងរកទឹកប្រាក់បន្ថែម សម្រាប់គោលដៅនៃការនាំយកខ្សែបម្រើ Douglas Luiz របស់ Aston Villa ។
Arsenal កំពុងសម្លឹងឱកាស ដើម្បីនាំយកខ្សែបម្រើ Douglas Luiz របស់ Aston Villa នៅរដូវរងានេះ បន្ទាប់ពីមានការដេញថ្លៃចំនួនបីដង ត្រូវបានបដិសេធសម្រាប់កីឡាកររូបនេះរួចមកហើយ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅតែជាគោលដៅចម្បងប់ទោះបីជា Arsenal បរាជ័យបីដងរួចមកហើយ ដែលទាមទារឱ្យមានការផ្តល់ជូនដ៏អស្ចារ្យមួយ ដើម្បីបញ្ចុះបញ្ចូល Villa ឱ្យលក់កីឡាកររូបនេះ នៅពាក់កណ្តាលរដូវកាល៕