គូពិសេសសម្រាប់ថ្ងៃសៅរ៍នេះ ក្នុងក្របខ័ណ្ឌ Premier League ដែលជាការជួបគ្នារវាង Manchester City និង Liverpool បន្ទាប់ពីការសម្រាកអន្តរជាតិ។
បន្ទាប់ពីចាញ់ Wolves និង Arsenal ក្រុមរបស់លោក Pep Guardiola ចាប់តាំងពីពេលនោះមកបានឆ្លើយតបទៅវិញដោយឈ្នះ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតជាបន្តបន្ទាប់ ដែលបានធ្វើឱ្យពួកគេបច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Premier League ។
Manchester City ប្រកួតឈ្នះរាល់ការប្រកួតក្នុងទឹកដី ១៥ចុងក្រោយ ដោយក្នុងនោះស៊ុតបញ្ចូលទីគូប្រកួត ២ គ្រាប់ឬច្រើនជាងនេះ ១៣ប្រកួត និងរួមបញ្ចូលទាំងការប្រកួតឈ្នះ Liverpool ៤-១ ក្នុងការជួបគ្នាជើងមុននៅកីឡដ្ឋាន Etihad ផងដែរ។
ខណៈពេលដែល Manchester City ចាញ់ ២ ប្រកួតក្នុងរដូវកាលនេះ Liverpool ចាញ់តែ ១ ប្រកួតគត់មកទល់ពេលនេះដោយចាញ់ Tottenham ២-១ ក្រៅទឹកដី។
អ្វីដែលសំខាន់បង្ហាញថា Liverpool ចាញ់ ១ ប្រកួតគត់ក្នុងចំណោម ២៣ ប្រកួតចុងក្រោយនៅ Premier League ដោយក្នុងឈ្នះ ១៥ ប្រកួត។
ការព្យាករណ៍ : Manchester City ឈ្នះ Liverpool ក្នុងជំនួប ២ ប្រកួតចុងក្រោយ ដោយឈ្នះ ៤-១ នៅ Premier League បន្ទាប់ពីឈ្នះ ៣-២ នៅ League Cup ។ ជាការឈ្នះមួយទៀតសម្រាប់ City លើ Liverpool ប្រហែលជាអាចនឹងកើតឡើងក្នុងការប្រកួតនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Manchester City ឈ្នះ៕