ព្យាករណ៍គូ​ Newcastle United vs Chelsea ថ្ងៃទី២៥វិច្ឆិកា

គូពិសេសមួយគូផ្សេងទៀតសម្រាប់​ថ្ងៃសៅរ៍​នេះក្នុងក្របខ័ណ្ឌ Premier League ដែល​ Newcastle United​ ត្រូវបើកទ្វារកីឡដ្ឋាន​ St James' Park​ ស្វាគមន៍ក្រុមភ្ញៀវ​ Chelsea​ ។ 

Newcastle​ ពិតជារីករាយជាមួយនឹងលទ្ធផលដ៏ល្អជាបន្តបន្ទាប់ ដោយឈ្នះ ៥​ ប្រកួត និងស្មើ ២​ ប្រកួត​សម្រាប់ការប្រកួតក្នុងលីគ មុនពេលដែលប្រកួតចាញ់ Bournemouth​ ។

Newcastle ឈ្នះ ៥​ ប្រកួតក្នុងចំណោម​ ៦​ ប្រកួតនៅក្នុងកីឡដ្ឋាន St James' Park ប៉ុន្តែការជួបគ្នានាពេលខាងមុខជាមួយនឹងក្រុម Chelsea អាចឱ្យឃើញថាយ៉ាងតិចក៏មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាពីរបីគ្រាប់ដែរ។ 

Chelsea បន្ទាប់ពីប្រកួតស្មើ Manchester City ៤-៤ នៅ Stamford Bridge លទ្ធផលនេះមានន័យថាបច្ចុប្បន្ន Chelsea ចាញ់តែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ៦​ ប្រកួតក្នុងលីគចុងក្រោយ។

ចំនួនគ្រាប់​បាល់​ច្រើនប្រហែលជានឹងកើតឡើងក្នុងជំនួបនេះ ដោយ​ ៣​ ប្រកួតក្នុង​ចំណោម​ ៥​ ប្រកួត​ក្រៅ​ទឹកដី​របស់ Chelsea រហូត​មក​ទល់ពេល​នេះ​ឃើញថា បញ្ចប់ដោយក្រុម​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទីគ្នា។ 

ការព្យាករណ៍​ :​ Newcastle United មានទម្រង់លេងដ៏រឹងមាំ និងគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ​។ Chelsea​ ក៏បានបង្កើតលទ្ធផលល្អគួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។​ ក្រុម​ទាំង​ពីរ​នឹងរក​គ្រាប់​បាល់​បានដោយការស៊ុត​បញ្ចូល​ទីគ្នាទំនង​ជា​ស័ក្ដិសមក្នុង​ការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ ស្មើ​ ដោយក្រុម​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទីគ្នា៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង