Barcelona រងនូវសំពាធជាមួយនឹងការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីកីឡាករវ័យក្មេងដ៏អស្ចារ្យ Gavi បានដួលដោយរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ។
Gavi ដែលមានវ័យ ១៩ឆ្នាំ បានចាប់ផ្តើមប្រកួតដំបូងសម្រាប់ Spain ជាមួយ Georgia ក្នុងវគ្គជម្រុះ Euro ២០២៤ កាលពីថ្ងៃអាទិត្យ ប៉ុន្តែកីឡាកររូបនេះត្រូវបានបង្ខំចិត្តប្តូរចេញក្នុងតង់ទីមួយក្រោមការដឹកនាំរបស់លោក Luis de la Fuente។
ហើយមិត្តរួមក្រុម Barca និង Spain កីឡាករ Ferran Torres បានអបអរគ្រាប់បាល់របស់គាត់ដោយលើកអាវលេខ ៩ របស់ Gavi ដែលធ្វើឱ្យមានការសន្និដ្ឋានថារបួសនេះគឺមិនស្រាលនោះទេ។
សូមបញ្ជាក់ថា Barcelona បានកំណត់ក្តីសង្ឃឹមខ្ពស់ទៅលើ Gavi ក្នុងរដូវកាលនេះ បន្ទាប់ពី Frenkie de Jong និង Pedri រងរបួសត្រូវអវត្តមាន៕