Lukaku ស៊ុតបាន៤គ្រាប់តែឯង ជួយឲ្យ Belgium យកឈ្នះ​ Azerbaijan​ ៥-០

Romelu Lukaku ស៊ុតបញ្ចូលទី​ ៤​គ្រាប់ម្នាក់ឯង ក្នុងតង់ទី១​ ជួយឱ្យ​ Belgium យកឈ្នះ​ Azerbaijan​ ៥-០​ ហើយបច្ចុប្បន្ន​នាំមុខគ្រាប់បាល់​ Cristiano Ronaldo ដល់ទៅ​ ៤​គ្រាប់។

ក្នុងវគ្គជម្រុះ Euro ២០២៤​ ប្រកួតជុំចុងក្រោយ បែលហ្ស៊ិករកបានដល់ទៅ ៤-០ ក្នុងតង់ទីមួយ​ក្នុងជំនួបទល់នឹង Azerbaijan ដោយ​ Romelu Lukaku ជាអ្នកស៊ុតគ្រាប់បាល់ទាំងអស់នោះ មុនពេលបញ្ចប់ការប្រកួតក្នុងលទ្ធផល​ ៥-០ ដើម្បីឈរនៅកំពូលតារាងពូល F។

គ្រាប់បាល់ទាំងបួនគ្រាប់នេះ​ បានធ្វើឱ្យ​ចំនួនគ្រាប់បាល់របស់​ Lukaku បន្តកើនឡើងដល់ ៨៣ គ្រាប់ពីការបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិ ១១៣ប្រកួត។

ជ័យជម្នះរបស់បែលហ្ស៊ិកនេះ​ មានន័យថា Lukaku បច្ចុប្បន្នបានស៊ុតបញ្ចូលទី ១៤ គ្រាប់ក្នុងវគ្គជម្រុះ ដោយនាំមុខ Cristiano Ronaldo របស់ព័រទុយហ្គាល់ (១០​ គ្រាប់) និង Kylian Mbappe របស់បារាំង (៩​ គ្រាប់)៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង