ព្យាករណ៍គូ​ Liverpool vs Brentford ថ្ងៃទី១២វិច្ឆិកា

ក្រុមហង្សក្រហម​ Liverpool​ នឹងបើកទ្វារកីឡដ្ឋាន​ Anfield​ ដើម្បីទទួលក្រុមភ្ញៀវ​ Brentford​ នារាត្រីថ្ងៃអាទិត្យនេះ។ 

លទ្ធផលលេងនៅ​ Anfield ចំពោះ Liverpool គឺនៅតែខ្លាំងខណៈដែលពួកគេមិនស្គាល់ចាញ់សោះក្នុងទឹកដី​ ១៧​ ប្រកួតចុងក្រោយ ដោយឈ្នះមិនតិចជាង ១៤​ ប្រកួត និងរក្សាបាន Clean Sheet ៩​ ប្រកួត។

អ្វីដែលសំខាន់បង្ហាញថា​ Liverpool ចាញ់តែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ២២​ ប្រកួតកន្លងមកនៅក្របខណ្ឌ​ Premier League ។

Brentford ទើបតែប្រកួតឈ្នះជាលើកទី៣ ក្នុងលីគ​ ដោយឈ្នះ West Ham ៣-២ ក្នុងផ្ទះកាលពីចុងសប្តាហ៍មុន​ បន្ទាប់ពីឈ្នះ Burnley និង Chelsea ។

ទម្រង់​លេង និង​លទ្ធផល​នៃការលេងនៅ​ក្រៅ​ទឹកដីមាន​ភាព​មិន​ស៊ីសង្វាក់​គ្នា​ ខណៈដែល​ Brentford ឈ្នះ​ ៤​ ប្រកួត ស្មើ​ ១​ ប្រកួត ប៉ុន្តែ​ក៏​ចាញ់​ ៥​ ប្រកួតផ្សេងទៀតផងដែរ។ 

ការព្យាករណ៍​ :​ Liverpool មានប្រៀបជាង Brentford សម្រាប់ជំនួបនៅក្នុងទឹកដី​ Anfield កន្លងមក​ ដែលក្រុមហង្សក្រហមឈ្នះគ្រប់ជំនួបក្នុងទឹកដី​ ៤​ ប្រកួតចុងក្រោយ ហើយលើសពីនេះក៏បានរក្សា Clean Sheet ទាំង​ ៤​ ប្រកួតនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង