ព្យាករណ៍គូ​ Chelsea vs Man City ថ្ងៃទី១២វិច្ឆិកា

ជម្រើសការប្រកួតប្រចាំសប្តាហ៍នេះ ​ក្នុងក្របខណ្ឌ​ Premier League​ ដែល Chelsea ត្រូវប៉ះមួយ Manchester City នៅកីឡដ្ឋាន Stamford Bridge​ ថ្ងៃអាទិត្យនេះ។ 

Chelsea បានបំបាក់ Tottenham ៤-១​ កាលពីសប្តាហ៍មុន​ ដែលបច្ចុប្បន្នពួកគេឈ្នះ​ ៣​ ប្រកួតក្នុងចំណោម​ ៥​ ប្រកួតចុងក្រោយ។ 

យ៉ាង​ណា​មិញ ទម្រង់​លេង និង​លទ្ធផលលេង​នៅ​លើ​ទឹកដីកីឡដ្ឋាន Stamford Bridge​ គឺដូចជានៅអន់​ណាស់ ខណៈ​ដែល​ក្រុម​តោ​ខៀវ​ឈ្នះតែ​ ១​ ប្រកួតគត់​ពី​ ១៣​ ប្រកួតចុង​ក្រោយ​។ 

រឿងដែលហួសចិត្តនោះគឺ​ Chelsea ប្រកួតឈ្នះ​ Tottenham កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យ Manchester City ឡើងទៅឈរនៅកំពូលតារាង បន្ទាប់ពីបានយកឈ្នះលើក្រុម Bournemouth ៦-១ ។ 

Manchester City បច្ចុប្បន្នឈ្នះសរុប​ ៩​ ប្រកួតពី​ ១១​ ប្រកួតដែលបានលេងរដូវកាលនេះ​ ហើយក្នុងនោះឈ្នះ​ ៤​ ប្រកួតក្នុងចំណោម​ ៦​ ប្រកួតដែលជាការលេងក្រៅទឹកដី។ 

ការព្យាករណ៍​ :​ Manchester City ធ្លាប់បានឈ្នះ Chelsea​ គ្រប់ជំនួប​ ៦​ ប្រកួតចុងក្រោយ​កន្លងមក រួមទាំងការឈ្នះ ១-០ ក្រៅទឹកដី​ ២​ ប្រកួតថ្មីៗនេះនៅ Stamford Bridge ផងដែរ​ ហើយលទ្ធផលស្រដៀងគ្នានេះ​ អាចនឹងកើតឡើងក្នុងការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង