ក្រឡេកទៅកាន់ក្របខណ្ឌ Champions League ពូល A ដែល Manchester United នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Parken ដើម្បីប្រកួតជាមួយ FC Copenhagen នៅយប់ថ្ងៃពុធ ដែលប្រកួតនេះ មើលទៅជាការប្រកួតដ៏លំបាកមួយសម្រាប់ United ។
ចូលមកក្នុងប្រកួតនេះ គិតនៅទូទាំងការប្រកួតទាំងអស់ Copenhagen ឈ្នះ ៣ ប្រកួតចុងក្រោយ ខណៈដែល Manchester United ចាញ់ ២ និងឈ្នះ ១។
Copenhagen ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៤ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ខណៈដែលការប្រកួតក្នុងទឹកដីកីឡដ្ឋាន Parken ពួកគេចាញ់តែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧ ប្រកួតចុងក្រោយនៅទូទាំងប្រកួតទាំងអស់ផងដែរ។
Manchester United បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចយកបាន៣ពិន្ទុ ក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍ ក្នុងជំនួបជាមួយ Fulham នៅកីឡដ្ឋាន Craven Cottage ។
សម្រាប់ការប្រកួតនៅក្របខណ្ឌ Champions League បិសាចក្រហមឈ្នះតែ ១ ប្រកួតគត់ក្នុងពូល A ដោយឈ្នះ FC Copenhagen ១-០ ក្នុងទឹកដី Old Trafford ប៉ុន្តែ ២ ប្រកួតបន្ទាប់ United ចាញ់ Bayern Munich និង Galatasaray។ លើសពីនេះទៅទៀត United ឈ្នះតែ ១ ប្រកួតគត់ក្នុងចំណោម ៧ ប្រកួតចុងក្រោយក្រៅទឹកដី។
ការព្យាករណ៍ : យើងមិនរំពឹងថានឹងមានគ្រាប់បាល់ច្រើនទេក្នុងការប្រកួតនេះ ព្រោះរាល់ការជួបគ្នា ៣ ប្រកួតចុងក្រោយមានគ្រាប់បាល់តិចជាង ២.៥ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ ១-១៕