Nicholas Jackon ស៊ុតបាន hat-trick សម្រាប់ក្រុមតោខៀវ Chelsea នៅរាត្រីដ៏ច្របូកច្របល់មួយ ដែលក្នុងការប្រកួតនោះកីឡាកររបស់ Spurs ពីររូប Cristian Romero និង Destiny Udogie ទទួលបានកាតក្រហម។
គ្រាប់បាល់ ៥ គ្រាប់ដែលមិនត្រូវបានអនុញ្ញាត កាតក្រហម២ និងការពិន័យបាល់ប៉េណាល់ទី ១ គ្រាប់ បានបូកបញ្ចូលក្នុងយប់ដែលកីឡាករ Tottenham ប្រាំបួននាក់ស្គាល់បរាជ័យជាលើកដំបូងក្នុងរដូវកាលថ្មីនេះ ក្នុងការប្រកួតទល់នឹងអតីតគ្រូបង្វឹកលោក Mauricio Pochettino ដែលជាការវិលត្រឡប់មកកាន់ Spurs ជាលើកដំបូងចាប់តាំងពីការចាកចេញក្នុងឆ្នាំ២០១៩។
Dejan Kulusevski ស៊ុតបញ្ចូលទីនាំមុខសម្រាប់ Spurs មុនពេល Cristian Romero ទទួលបានកាតក្រហម និងការស៊ុតបាល់ពិន័យប៉េណាល់ទីដោយ Cole Palmer របស់ Chelsea បានបង្វែរការប្រកួតទាំងស្រុង។
Destiny Udogie បង្កើតកំហុសរួចក៏ទទួលបានកាតក្រហមនៅក្នុងតង់ទី២ ធ្វើឱ្យ Spurs នៅសល់កីឡាករប្រាំបួននាក់ ដោយបង្កើតឱកាសឱ្យ Jackon បង្វែរការប្រកួត និងស៊ុតបញ្ចូលទី hat-trick នៅចុងម៉ោងយកបីពិន្ទុសម្រាប់ Chelsea៕