ព្យាករណ៍គូ​ Luton vs Liverpool ថ្ងៃទី៥វិច្ឆិកា

Luton Town នឹងត្រលប់មកកាន់ទឹកដី Kenilworth Road វិញសម្រាប់ការប្រកួតជាមួយ Liverpool ថ្ងៃអាទិត្យនេះ​ បន្ទាប់ពីការចាញ់​ Aston Villa ៣-១ ក្រៅទឹកដីកាលពីសប្តាហ៍មុន។ 

សម្រាប់ការប្រកួតនៅលីគកំពូលរបស់អង់គ្លេស Luton Town ឈ្នះតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ១០​ ប្រកួតកន្លងមក ហើយនៅថ្ងៃអាទិត្យនេះ​ វាហាក់ដូចជាការប្រកួតដ៏លំបាកមួយផ្សេងទៀតនៅក្នុងទឹកដីសម្រាប់ពួកគេ។

ក្រុមម្ចាស់ផ្ទះ​ Luton Town​ ប្រកួតចាញ់មិន​តិច​ជាង​ ៧​ ប្រកួតនោះទេក្នុង​ចំណោម​ ១០​ ប្រកួត​ដែល​បាន​លេង​រហូត​មក​ដល់​ពេល​នេះ។​ ហើយក៏មិនបានឈ្នះការប្រកួតក្នុងទឹកដីរបស់ខ្លួនឯង​ដល់ទៅ ៤​ ប្រកួត​ ដែលក្នុងនោះ​ពួកគេចាញ់​ ៣​ ប្រកួត​។ 

Liverpool ប្រកួតចាញ់តែ​ ១​ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយចាញ់ ២-១ ក្រៅទឹកដីនៅទឹកដីរបស់ Tottenham ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមហង្សក្រហមបានបង្កើតលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍​មួយ ដែលគិតមកដល់បច្ចុប្បន្ន​ឈ្នះសរុប​ ៧​ ប្រកួត។ 

អ្វីដែលជាចំណុចសំខាន់បង្ហាញថាក្រុមហង្សក្រហម​ Liverpool ប្រកួតចាញ់តែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ១០​  ប្រកួតក្រៅដីចុងក្រោយ​ ដោយក្នុងនោះឈ្នះ ៥ប្រកួត​ ហើយរួមជាមួយលទ្ធផលគ្រាប់បាល់ស៊ុតបញ្ចូលទី​ ៣​ គ្រាប់​ ឬច្រើនជាងនេះ​ មិនតិចជាង​ ៨​ ប្រកួតឡើយក្នុងចំណោម​ ១០​ប្រកួតក្រៅទឹកដីនេះ។ 

ការព្យាករណ៍​ :​ ទម្រង់លេងបច្ចុប្បន្នរបស់ Luton Town បង្ហាញថាជំនួបក្នុងទឹកដីជាមួយ Liverpool នឹងក្លាយជាការប្រកួតដ៏លំបាកមួយផ្សេងទៀតសម្រាប់​ពួកគេ​ ដែលមើលទៅទំនងជាអាចនឹងរបូតគ្រាប់បាល់ច្រើនជាងមួយគ្រាប់​។

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Over ៣.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង