ព្យាករណ៍គូ​ Man City vs Bournemouth ថ្ងៃទី៤វិច្ឆិកា

Manchester City ដែលទើបតែឈ្នះ​ ២​ ប្រកួតជាប់គ្នា​ ហើយកំពុងឈរនៅលេខ​ ៣ ក្នុងតារាង Premier League​ នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវឈរនៅលេខ​ ១៧ Bournemouth នៅថ្ងៃសៅរ៍នេះ។

Manchester City បច្ចុប្បន្នប្រកួតឈ្នះ ៨​ ប្រកួតក្នុងចំណោម​ ១០ ប្រកួតនៃរដូវកាលថ្មីនេះ ដែលក្នុងនោះ​ឈ្នះ ៤​ ប្រកួតដែលជាការលេងនៅលើទឹកដីខ្លួនឯងគឺកីឡដ្ឋាន Etihad ។

Manchester City នឹងសម្លឹងមើលយក៣ពិន្ទុបន្ថែមក្នុងជំនួបថ្ងៃសៅរ៍នេះ ហើយ Bournemouth ជាក្រុមមួយដែល​ City ធ្លាប់បានយកឈ្នះ​គ្រប់ប្រកួតក្នុងជំនួប ១៣​ ប្រកួតចុងក្រោយ។

ដូច្នេះហើយ Bournemouth ទំនងជាគ្រាន់តែរៀបចំខ្លួនសម្រាប់តែជាការដំណើរកម្សាន្ត​ទៅកាន់កីឡដ្ឋាន Etihad តែប៉ុណ្ណោះ​ ហើយទោះបីជាទើបតែប្រកួតឈ្នះ Burnley កាលពីចុងសប្តាហ៍មុនក៏ដោយ។ 

អ្វីដែលសំខាន់គឺ Bournemouth ឈ្នះតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ១៤​ ប្រកួតចុងក្រោយនៅ​ Premier League ហើយក្នុងនោះចាញ់​ ១០​ ប្រកួត។​ លើសពីនេះ ប្រកួតចាញ់ ៥​ ប្រកួតក្នុងចំណោម​ ៦​ ប្រកួតក្រៅទឹកដីចុងក្រោយក្នុងរដូវកាលនេះផងដែរ។ 

ការព្យាករណ៍​ :​ Manchester City មានភាពលេចធ្លោខ្លាំងក្នុងជំនួបកន្លងមកជាមួយ Bournemouth ហើយត្រូវបានគេរំពឹងថា ​នឹងទទួលបាន​បីពិន្ទុបន្ថែមទៀតក្នុងការប្រកួតថ្ងៃសៅរ៍នេះ។

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង