ព្យាករណ៍គូ​ Fulham v Man United ថ្ងៃទី៤វិច្ឆិកា

បន្ទាប់ពីឆ្លងកាត់ការប្រកួតក្រៅទឹកដី២ប្រកួតជាប់គ្នា​ ដែលរកបានត្រឹមតែមួយពិន្ទុ Fulham នឹង​ត្រូវធ្វើជាម្ចាស់ផ្ទះ​ក្នុងជំនួបជាមួយ​ Manchester United ថ្ងៃសៅរ៍នេះ។

Fulham បានធ្លាក់មកឈរនៅលេខ១៤ ក្នុងតារាង Premier League បន្ទាប់ពីប្រកួតចាញ់ Tottenham ២-០ ក្រៅទឹកដីនិងស្មើ​ជាមួយ​ Brighton ១-១ ក្រៅទឹកដីដូចគ្នាផងដែរ។ 

ចំណែកឯ​ក្រុមបិសាចក្រហម​ Manchester United ក៏មិនខុសពីក្រុមម្ចាស់ផ្ទះដែរទេ​ ខណៈដែលទើបតែប្រកួតចាញ់​ ២​ ប្រកួតក្នុងទឹកដី​ជាប់គ្នា ដោយចាញ់ Manchester City ៣-០​ ក្នុងជំនួប Manchester Derby និង​ ចាញ់​ Newcastle United ៣-០​ ក្នុងពាន​រង្វាន់ Carabao Cup ។

Manchester United ចូលក្នុងរដូវកាលថ្មីនេះ ដោយមានទម្រង់លេងមិនស៊ីសង្វាក់គ្នាទេ ដោយឈ្នះ​ ៥​ ប្រកួត ប៉ុន្តែចាញ់ក៏ ៥​ ប្រកួតផងដែរនៅក្នុង​ចំណោម​ ១០​ ប្រកួតកន្លងមក។ 

ការព្យាករណ៍​ :​ ថ្វីបើ Manchester United មានទម្រង់លេងមិនស៊ីសង្វាក់គ្នាក៏ដោយ Fulham នៅតែប្រឈមមុខនឹងគូប្រកួតដ៏លំបាក ហើយជាពិសេស​ United ក៏ធ្លាប់ឈ្នះ​ ៦​ ប្រកួតក្នុងចំណោមការជួបគ្នា ៧ ប្រកួតចុងក្រោយផងដែរ។

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester United​ ឈ្នះ៕
 

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង