Kim Min-jae ឈ្នះពានរង្វាន់កីឡាករឆ្នើម AFC Asian International Player of the Year ប្រចាំឆ្នាំ២០២២ កាលពីថ្ងៃអង្គារសម្រាប់ជោគជ័យ នៃការឈ្នះពាននៅក្នុងប្រទេសអ៊ីតាលី ជាមួយ Napoli និងការបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ កូរ៉េខាងត្បូង និង Bayern Munich។
Kim បានចូលរួមជាមួយ Napoli កាលពីខែកក្កដាឆ្នាំមុនពីក្លឹបរបស់ប្រទេសទួរគី Fenerbahce បន្ទាប់ពីលេងបានមួយឆ្នាំនៅក្នុងលីគ Super Lig ដោយបានជំនួសតំណែងរបស់ Kalidou Koulibaly បន្ទាប់ពីចាកចេញ Napoli ទៅកាន់ Chelsea ។ Kim ភ្លាមៗធ្វើបានយ៉ាងល្អក្នុងតំណែងនោះ ដោយបានឈ្នះពានរង្វាន់ Serie A Player of the Month ក្នុងខែកញ្ញា និងបានក្លាយជាជម្រើសកីឡាករក្នុងក្រុមដំបូងរបស់ Napoli ហើយឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេលជាង ៣០ឆ្នាំ។
បច្ចុប្បន្នកំពុងលេងជាមួយនឹង Bayern Munich, Kim គឺជាជនជាតិកូរ៉េទីពីរ ដែលបានឈ្នះពានរង្វាន់ប្រចាំឆ្នាំដែលបង្កើតឡើង ដោយសហព័ន្ធបាល់ទាត់អាស៊ីសម្រាប់កីឡាករកំពូលអាស៊ី ដែលបានបង្ហាញវត្តមានក្នុងការប្រកួតកំរឹតអន្តរជាតិក្រៅប្រទេស។ Son Heung-min របស់ Tottenham Hotspur បានឈ្នះពានរង្វាន់នេះបីដងផងដែរ៖ ក្នុងឆ្នាំ ២០១៥, ២០១៧ និង ២០១៩៕