ជំនួបនៅទីក្រុងឡុងដ៍ថ្ងៃពុធនេះ ក្នុង League Cup ដែល West Ham United ត្រូវធ្វើជាម្ចាស់ប្រកួតជាមួយក្រុមភ្ញៀវ Arsenal ក្នុងជុំទីបួន។
West Ham បានបរាជ័យក្នុងស្វែងរកជ័យជម្នះ ៤ ប្រកួតចុងក្រោយ ក្នុងនោះចាញ់ ៣ ប្រកួត ហើយទើបតែប្រកួតចាញ់ Everton ១-០ ក្នុងការប្រកួតលីគ មុននឹងឈានចូលដល់ការប្រកួតនេះ។
Arsenal មានទម្រង់លេងល្អខ្លាំងក្នុងរដូវកាលនេះ ហើយចាញ់តែ ១ប្រកួតគត់ក្នុងចំណោម ១៥ ប្រកួតនៅទូទាំងការប្រកួតទាំងអស់។ កាលពីថ្ងៃសៅរ៍ Arsenal ទទួលបានជ័យជម្នះដ៏ធំបំផុតមួយក្នុងលីគ តាមរយៈការយកឈ្នះលើSheffield United ៥-០ នៅលើទឹកដីខ្លួនឯងក្នុងលីគ។
Arsenal មិនទាន់ចាញ់ក្នុងការប្រកួតក្នុងស្រុកនៅឡើយទេក្នុងរដូវកាលនេះ ហើយសម្រាប់ការប្រកួតនៅក្រៅទឹកដី ពួកគេឈ្នះ ៥ ប្រកួតក្នុងចំណោម ៦ប្រកួត។
គួររំលឹកឡើងវិញថា ក្នុងជុំទីបី West Ham United ប្រកួតឈ្នះ Lincoln City ១-០ ចំណែកឯ ក្រុមកាំភ្លើងធំ Arsenal ប្រកួតឈ្នះ Brentford ១-០ ។
ការព្យាករណ៍ : ទាំង Arsenal និង West Ham សុទ្ធសឹងតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រប់ប្រកួតរដូវកាលនេះ។ លើសពីនេះទៅទៀត ក្រុមទាំងពីរពិបាកក្នុងការរក្សា Clean Sheet (គ្មានរបូតគ្រាប់បាល់) ជាពិសេសក្នុងការប្រកួតថ្មីៗរៀងៗខ្លួនដូចគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Arsenal ២-១ West Ham៕