Jude Bellingham ខ្សែបម្រើជម្រើសជាតិអង់គ្លេស និង Real Madrid បានឈ្នះពានរង្វាន់ Kopa Trophy សម្រាប់កីឡាករល្អបំផុតរបស់ពិភពលោកដែលមានអាយុក្រោម ២១ឆ្នាំ។
Bellingham ទទួលបានភាពរីករាយនឹងការចាប់ផ្តើមដ៏អស្ចារ្យក្នុងអាជីពនៅ Real Madrid ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣ ប្រកួតដំបូង ចាប់តាំងពីចូលរួមជាមួយ Real នៅក្នុងរដូវក្តៅ។
ពានរង្វាន់ Kopa Trophy ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់គាត់កាលពីរដូវកាលមុន ក្នុងអំឡុងពេលដែលគាត់បានស៊ុតបញ្ចូលទី ១៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៤២ ប្រកួតសម្រាប់ Borussia Dortmund។
Bellingham ត្រូវបានជ្រើសរើសដោយនាំមុខ Jamal Musiala របស់ Bayern Munich ដោយមានាំងអតីតអ្នកឈ្នះរបស់ក្លឹប Barcelona ពីររូប Gavi និង Pedri ក៏ដូចជាមិត្តរួមក្រុម Real Eduardo Camavinga ផងដែរ៕