អ្នកគាំទ្ររបស់ក្លឹប Real Madrid មានគម្រោងបង្ហាញក្តីស្រឡាញ់ចំពោះ Mbappe

អ្នកគាំទ្រក្រុម Real Madrid គ្រោងនឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់ក្រុម Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃពុធនេះ​។   

Real មានគោលដៅចុះកិច្ចសន្យារយៈពេលវែងជាមួយកីឡាករ Kylian Mbappe បើសិនជាអាចបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយក្រុមបាន។

Mbappe វ័យ ២៣ឆ្នាំ នឹងផុតកុងត្រានៅចុងបញ្ចប់ នៃរដូវកាលនេះ ហើយមិនទាន់បានចុះកិច្ចសន្យាអនាគតរបស់គាត់ជាមួយក្លឹបណាមួយលើសពីឆ្នាំ២០២១-២២។
Real ទំនង​ជា​ក្លឹបដែលនៅ​ជួរ​មុខ​ ប្រសិន​បើ​គាត់ចង់​ផ្លាស់​ប្តូរ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​តែ​បន្ត​នៅ PSG នៅឡើយ។ 

ក្រុមអ្នកគាំទ្ររបស់ Madrid ជាច្រើនគ្រោងនឹងបង្ហាញការស្រលាញ់ ចំពោះខ្សែប្រយុទ្ធ Mbappe នៅពេលគាត់ចូលក្នុងកីឡដ្ឋាន Bernabeu។ 

យោងតាមអ្នកតំណាងអ្នកគាំទ្រ កត្តាសំខាន់គឺត្រូវចៀសវាង ធ្វើអ្វីដែលអាចធ្វើឲ្យគាត់មិនពេញចិត្ត​ ឬប៉ះពាល់ដល់ក្រុមរបស់គាត់ និងបង្កផលអាក្រក់ដល់កិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ហើយផ្ទុយទៅវិញពួកគេនឹងបញ្ចុះបញ្ចូលគាត់ថា Bernabeu គឺជាផ្ទះថ្មីដែលសមរម្យ៕

ប្រភព៖ Goal

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង