ព្យាករណ៍គូ​ Manchester United vs Manchester City ថ្ងៃទី២៩តុលា

ជំនួប Manchester ដំបូងក្នុងរដូវកាលថ្មីនេះ​ នឹងធ្វើឡើងក្នុងកីឡដ្ឋាន Old Trafford នៅថ្ងៃអាទិត្យ​ ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាបរិយាកាសមួយ ដើម្បីជាការរំលឹកដល់វីរបុរសរបស់​ អង់គ្លេស​ និង​ ក្លឹបបិសាចក្រហម ចំពោះការទទួលមរណៈភាពថ្មីៗនេះ របស់ Sir.​ Bobby Charlton​។

បិសាចក្រហម​ Manchester United បានប្រកួតឈ្នះ​ ៥​ ប្រកួត ប៉ុន្តែពួកគេក៏បានចាញ់​ ៤​ប្រកួតផងដែរ ខណៈពេលដែលមិនមានប្រកួតស្មើទេគិតនៅក្នុងរដូវកាលនេះ។

ដែលជ័យជម្នះ​ ៥​ ប្រកួតសុទ្ធសឹងតែជាជំនួបជាមួយក្រុមដែលឈរនៅក្រោមពាក់កណ្តាលតារាង ដែលបានជួយឱ្យ United អាចឡើងទៅឈរនៅលេខ​ ៨​ ក្នុងតារាង។

Manchester City ធ្លាប់បានឡើងឈរនៅកំពូល​តារាង ដោយក្រុមម្ចាស់ជើងឯកឈ្នះ ៦​ប្រកួតជាប់ៗគ្នាដំបូងក្នុងលីគ ប៉ុន្តែថ្មីៗនេះការប្រកួតចាញ់ Wolves និង Arsenal នៅក្រៅទឹកដី​បានបង្អាក់ដំណើររបស់ City ។ 

៥​ ប្រកួតក្នុងចំណោម​ ៩​ ប្រកួតលីគរបស់ Manchester City មកទល់នឹងបច្ចុប្បន្នបញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា ខណៈដែល ៦ ប្រកួតក្នុងចំណោម​ ១០​ ប្រកួតក្រៅទឹកដីចុងក្រោយក៏ឃើញថា បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាផងដែរ។ 

ការព្យាករណ៍​ :​ ប្រកួតកន្លងមករវាងក្លឹប Manchester ទាំងពីរនេះ​ ៤​ ប្រកួតចុងក្រោយ​បានឱ្យឃើញថា មានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបចំនួន​ ២០​ គ្រាប់ ដែលជាការស៊ុតបញ្ចូលទីរវាងក្រុមទាំងពីរ។

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Manchester City​ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង