ការប្រកួតក្នុងលីគ La Liga របស់អេស្ប៉ាញ នឹងចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍នេះ ក្នុងនោះយើងនឹងបានទស្សនាការប៉ះទង្គិចគ្នារវាង Sevilla និង Real Madrid នៅក្នុងកីឡដ្ឋាន Estadio Ramón Sánchez Pizjuán ។
Sevilla កំពុងតែឈរនៅលេខ ១៤ ក្រោមពាក់កណ្តាលនៃតារាង La Liga ខណៈដែលម្ចាស់ផ្ទះរកបានជ័យជម្នះត្រឹមតែ ២ ប្រកួតប៉ុណ្ណោះមកទល់ពេលនេះ។
លទ្ធផលចាញ់ ៤ ប្រកួតពីការលេង ៨ ប្រកួតបើកឆាករដូវកាលថ្មីនេះ ប្រាកដណាស់ថាមិនល្អទេក្នុងកាលដែលត្រូវមកប្រឈមមុខទល់នឹង Real Madrid ។ លើសពីនេះទៅទៀត Sevilla ឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ ប្រកួតក្នុងលីគកន្លងមក ក្នុងនោះចាញ់មានចំនួន ៦ ប្រកួត។
រីឯ ក្រុមភ្ញៀវ Real Madrid ប្រាកដជាមានភាពជឿជាក់បន្ទាប់ពីឈ្នះ ៤ ប្រកួតជាប់ៗគ្នាលើក្រុមកំពូលៗក្នុងលីគ ហើយលើលពីនេះក៏បានរក្សា Clean Sheet ទៃង ៤ ប្រកួតនេះផងដែរ។
ក្នុងជំនួបកន្លងមករវាង Real Madrid និង Sevilla បានឱ្យឃើញថា ក្រុមរបស់លោក Carlo Ancelotti ប្រកួតចាញ់តែ ១ ប្រកួតប៉ុណ្ណោះចំណោម ១២ ប្រកួតលីគ ហើយឈ្នះ Sevilla មិនតិចជាង ១០ ប្រកួតទេ។
ការព្យាករណ៍ : Real Madrid ដែលជាក្រុមភ្ញៀវមិនស្គាល់ចាញ់ទាល់តែសោះក្នុងការជួបគ្នា ៩ ប្រកួតចុងក្រោយទល់នឹង Sevilla ដោយក្នុងនោះប្រកួតឈ្នះមានចំនួន ៨ ប្រកួត។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Real Madrid ឈ្នះ៕