ព្យាករណ៍គូ​ Liverpool vs Everton ថ្ងៃទី២១តុលា

ជំនួបរវាងអ្នកជិតខាង​នៃការ​វិលត្រឡប់មក​កាន់ English Premier League​ ថ្ងៃសៅរ៍នេះ បន្ទាប់ពីការសម្រាកអន្តរជាតិ​ គឺក្រុមកំពុងឡើងជើងខ្លាំង Liverpool ត្រូវធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Everton មកកាន់កីឡដ្ឋាន Anfield ។

ឈានចូលមកក្នុងការប្រកួតនេះ​ ហង្ស​ក្រហម​ ​Liverpool ​ឈ្នះ​ ៥​ ប្រកួតជាប់ៗគ្នា​ ហើយចាញ់តែ​ ១​ប្រកួតគត់ពីការលេង​ ១៩ប្រកួតចុងក្រោយក្នុងលីគ​ ដោយក្នុងនោះឈ្នះសរុប​ ១២​ប្រកួត។

Everton ទទួលបានការជំរុញបន្តិចបន្តួច មុនពេលសម្រាកអន្តរជាតិ ដោយបានប្រកួតឈ្នះក្រុមដែលកំពុងមានវិបត្តិដូចគ្នា Bournemouth ក្នុងលទ្ធផល​ ៣-០។ យ៉ាង​ណា​មិញ​ Everton ក៏បាន​ប្រកួតចាញ់​ ៥​ប្រកួត​ក្នុងចំណោម ៨​ប្រកួត​បើក​ឆាក​។ 

អ្វីដែលជាចំណុចសំខាន់នោះ គឺថា Everton ឈ្នះការប្រកួតក្រៅទឹកដីត្រឹមតែ​ ២​ប្រកួតប៉ុណ្ណោះ ​ចំណោម ១៨​ប្រកួតចុងក្រោយ ហើយក្នុងនោះពួកគេរកគ្រាប់បាល់មិនបាន​ដល់ទៅ ១០​ប្រកួត។

ការព្យាករណ៍​ :​ ក្នុងជំនួប​ ៣​ប្រកួតចុងក្រោយ​ រវាងក្រុមទាំងពីរលទ្ធផលបញ្ចប់ដោយមានតែក្រុមម្ខាងស៊ុតបញ្ចូលទីប៉ុណ្ណោះ ដោយ​ ២​ ប្រកួត Liverpool ឈ្នះ ២-០ នៅ Anfield រួមជាមួយនឹង ០-០ នៅ Goodison Park។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ ​Liverpool ឈ្នះ ដោយមិនមានរបូតគ្រាប់បាល់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង