Manchester City និង Brighton នឹងត្រូវប្រឈមមុខដាក់គ្នានៅកីឡដ្ឋាន Etihad ថ្ងៃសៅរ៍នេះ ដោយភាគីទាំងសងខាងកំពុងស្វែងរកជ័យជម្នះឡើងវិញដូចគ្នា បន្ទាប់ពីចាញ់ ២ ប្រកួតចុងក្រោយដូចគ្នា។
ក្រុមរបស់លោក Pep Guardiola រដូវកាលនេះ ប្រមូលបានជ័យជម្នះសរុប ៦ ប្រកួត រួមជាមួយនឹងការស៊ុតបញ្ចូលទីសរុប ១៦ គ្រាប់ និងរក្សាបាន Clean Sheet (មិនមានរបូតគ្រាប់បាល់) ៣ ប្រកួតចំណោម ៦ ប្រកួតនោះ។
យ៉ាងណាមិញ Man City ប្រកួតចាញ់ជាប់ៗគ្នា ២ ប្រកួតជមុនពេលការសម្រាកអន្តរជាតិដោយចាញ់ Wolves និង Arsenal ។ ប៉ុន្តែការឈ្នះនៅទឹកដី Etihad ១៣ ប្រកួតចុងក្រោយ វានឹងពិបាកក្នុងការជជែកតវ៉ាថាការប្រកួតនេះមិនមែនជាជ័យជម្នះរបស់ City ។
លទ្ធផលចាញ់ ៦-១ ដ៏ធ្ងន់ធ្ងររបស់ Brighton ដែលកើតឡើងនៅកីឡដ្ឋាន Villa Park ដោយចាញ់ Aston Villa នឹងក្លាយជាបញ្ហាចម្បងមួយ នៃការធ្លាក់ចុះបន្តិចសម្រាប់ពួកគេក្នុងតារាង។ យ៉ាងណាមិញ Brighton ឈ្នះ ៥ ប្រកួតរួចមកហើយក្នុងចំណោមការប្រកួតបើកឆាក ៨ ប្រកួតរដូវកាលថ្មីនេះ។
ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺ មិនមាន Clean Sheet ហើយគិតមកទល់ពេលនេះ ១២ ប្រកួតក្នុងលីគ Brighton រក្សាបានតែ ១ Clean Sheet ប៉ុណ្ណោះ។
ការព្យាករណ៍ : Manchester City ប្រាកដជាសម្លឹងរកគ្រាប់បាល់ស៊ុតបញ្ចូលទី នឹងការរក្សា Clean Sheet ដោយហេតុថា City ប្រកួតឈ្នះព្រមជាមួយនឹង Clean Sheet ៦ ប្រកួតក្នុងចំណោម ១៣ ប្រកួតក្នុងទឹកដីចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ ដោយមិនមានរបូតគ្រាប់បាល់៕