ខ្សែបម្រើរបស់ Man City ស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនឱកាស1គ្រាប់ កាលពីថ្ងៃអាទិត្យទល់នឹងបិសាចក្រហម។
Kevin De Bruyne បានការពារដល់គូប្រជែង Manchester United ដោយតារាឆ្នើម Manchester City បាននិយាយថា ការរិះគន់លើទម្រង់លេងរបស់បិសាចក្រហមនៅថ្ងៃអាទិត្យ មើលទៅដូចជាអាក្រក់ពេកហើយ។
បន្ទាប់ពី Manchester City យកឈ្នះ United ដោយលទ្ធផល ៤-១ អ្នកវិភាគ Gary Neville និង Roy Keane បានចាត់ទុក Manchester United ថា "អាម៉ាស់" ហើយបានស្នើឱ្យពួកគេបោះបង់នៅចុងបញ្ចប់ នៃការប្រកួត។
ទោះជាយ៉ាងណាក៏ដោយ De Bruyne ជឿជាក់ថា ជ័យជម្នះដ៏មុតស្រួចរបស់ក្រុមរបស់គាត់ គឺគ្រាន់តែជាលទ្ធផល នៃសមត្ថភាពរបស់ពួកគេ ក្នុងការយកឈ្នះលើយុទ្ធសាស្ត្ររបស់ Ralf Rangnick តែប៉ុណ្ណោះ៕