អង់គ្លេស​ កក់កៅអីទៅ Euro ២០២៤ នៅអាឡឺម៉ង់​ បន្ទាប់ពីផ្តួល​ អ៊ីតាលី​ នៅកីឡដ្ឋាន​ Wembley

Bellingham គឺជាកីឡាករដ៏ឆ្នើមរបស់​ អង់គ្លេស​ ហើយជាថ្មីម្តងទៀតដែល​តារារបស់ក្លឹម Real Madrid វ័យ ២០ឆ្នាំរូបនេះ បានដឹកនាំឱ្យមានការតាមយកជ័យជម្នះមកវិញ​ ដោយឈ្នះការពិន័យ១១ម៉ែត្រ ដែលជួយឱ្យប្រធានក្រុម Harry Kane តាមស្មើ​ អ៊ីតាលី។

Kane បានស៊ុតបញ្ចូលទីគ្រាប់ទី ៦០ របស់ខ្លួនសម្រាប់ប្រទេស​ បន្ទាប់ពី Bellingham រត់កាត់ហើយត្រូវបានបង្កើតកំហុស ដោយកីឡាករ Giovanni di Lorenzo នៅពីនាទី៣២។​ គួរបញ្ជាក់ថា​ អ៊ីតាលី​ នាំ​មុខ​ ​អង់គ្លេស​ នៅ​នាទី១៥​។

ការបញ្ជូនបាល់ដ៏លឿនរបស់ Bellingham ដែលជួយឱ្យ Marcus Rashford បន្ថែមគ្រាប់បាល់នាំមុខ​ ២-១​ មុនពេលដែល Kane បានបញ្ចប់ក្តីសង្ឃឹមរបស់​ អ៊ីតាលី នៅពេលដែលគាត់រកគ្រាប់បាល់ទីបី​ ដែលចប់ការប្រកួត​ អង់គ្លេស​ ឈ្នះ​   អ៊ីតាលី​ ៣-១​​ ។

ជ័យជម្នះនេះ​ គឺជាជ័យជម្នះក្នុងទឹកដីដំបូងសម្រាប់​ អង់គ្លេស​ លើ​ អ៊ីតាលី​ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៧៧៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង