មិនដែលខកខានការប្រកួតណាមួយឡើយដោយសាររបួស ជាប់បម្រាម ឬសូម្បីតែសម្រាក Antoine Griezmann បានចូលរួមគ្រប់ការប្រកួតចុងក្រោយទាំងអស់របស់បារាំង ៨១ លើក។
Griezmann ក៏ស្ថិតក្នុងជម្រើសដំបូងសម្រាប់បារាំង ក្នុងការប្រកួតដែលបារាំងបានយកឈ្នះ ហូឡង់ ២-១ ក្រៅទឹកដីផងដែរ។ បើទោះបីជាខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះមិនបានស៊ុតបញ្ចូលទី ប៉ុន្តែបានកត់ត្រាការបង្ហាញខ្លួនលើកទី ១២៤ របស់គាត់សម្រាប់ក្រុមជម្រើសជាតិបារាំង។
អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ Griezmann មិនបានខកខានការប្រកួតសម្រាប់ក្រុមជម្រើសជាតិ តាំងពីខែមិថុនា ឆ្នាំ២០១៧ មកម្ល៉េះ គាត់បានលេងគ្រប់ការប្រកួតទាំងផ្លូវការ និងមិត្តភាព៕