កីឡដ្ឋាន WEMBLEY នឹងត្រូវបានប្រែក្លាយទៅជាបន្ទាយមួយ ដែលចំណាយតម្លៃ ៤.៣លានផោន លើការកែប្រែផ្នែកសន្តិសុខ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2028។
ការកែលម្អនេះ ធ្វើឡើងដើម្បីបញ្ជៀសការកើតឡើងជាថ្មីម្តងទៀត នៃភាពចលាចលដែលបានផ្ទុះឡើងក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2020។
ហេតុការណ៍នោះ កើតឡើងដោយក្រុមអ្នកចូលទស្សនាគ្មានសំបុត្រ បានបំផ្លាញកន្លែងតាំងបង្ហាញនៅកីឡដ្ឋាន Wembley ដោយមនុស្សជាច្រើនបានសំរុកចូលតាមច្រកទ្វារ បើទោះបីជាមានសន្តិសុខការពារក៏ដោយ។
ប៉ុន្តែការកែលម្អដោយប្រើដែកដែលរំព័ទ្ធដោយរបងទប់ស្កាត់ការឡើង ដែលមានកំពស់ ១២ហ្វីត និងកាមេរ៉ាដែលមានគុណភាពក្នុងការចាប់យករូបភាពយ៉ាងច្បាស់ចំនួន ៥០គ្រឿង នឹងការពារការបំពានបែបនេះមិនឱ្យកើតឡើងនៅឆ្នាំ២០២៨៕