ព្យាករណ៍គូ​ Arsenal vs Man City ថ្ងៃអាទិត្យ ទី៨តុលា

ការប្រកួតថ្ងៃអាទិត្យសប្តាហ៍នេះ ក្នុងក្របខ័ណ្ឌ Premier League ដែលក្រុមឈរលេខ៣ Arsenal នឹងទទួលស្វាគមន៍ក្រុមឈរកំពូលតារាងលីគបច្ចុប្បន្ន Manchester City នៅកីឡដ្ឋាន Emirates ។ 

ក្រុមម្ចាស់ផ្ទះ Arsenal ដឹងថាប្រសិនជាពួកគេអាចដណ្តើមបានបីពិន្ទុនៅថ្ងៃអាទិត្យនេះ ពួកគេអាចនឹងពីលើ​ Manchester City នៅកំពូលតារាង។

ក្រុមកាំភ្លើងធំបានចាញ់តែ ១ប្រកួតគត់ ក្នុងចំណោម ១៣ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយក្នុងនោះ ពួកគេឈ្នះសរុប ១០ប្រកួត។

ចំណែកឯក្រុមភ្ញៀវ​ Manchester City បានប្រកួតចាញ់ Newcastle United ក្នុង League Cup រួមជាមួយនឹងការចាញ់​ Wolves ២-១ កាលពីចុងសប្តាហ៍មុន​ ដែលជាការចាញ់ដំបូងក្នុងលីគសម្រាប់ពួកគេ។

City ចាញ់តែ​ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២៤ប្រកួតកន្លងមក នៅ Premier League ស្របពេលដែលឈ្នះសរុប ២០ប្រកួត។

ការព្យាករណ៍​ :​ Arsenal មាន​កំណត់ត្រា​មិន​ល្អ​ទេ សម្រាប់ការប្រកួតទល់​នឹង​ក្រុម​ភ្ញៀវ Manchester City​ ដែលក្រុមកាំភ្លើងធំធ្លាប់​ចាញ់​ ៨ប្រកួតក្នុង​ចំណោម​ការ​ជួប​គ្នា​ ៩ប្រកួតចុងក្រោយ។ ដូច្នេះ ជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង