ព្យាករណ៍គូ​ Brighton vs Liverpool ថ្ងៃអាទិត្យ ទី៨តុលា

ទាំង Brighton និង Liverpool បានស្ថិតក្នុងការប្រកួតអឺរ៉ុបកាលពីពាក់កណ្តាលសប្តាហ៍ ហើយក្រុមទាំងពីរនឹងត្រូវជួបគ្នាក្នុងកីឡដ្ឋាន AMEX នៅថ្ងៃអាទិត្យនេះ។

Brighton រកបានមួយពិន្ទុដោយប្រកួតស្មើ Marseille ២-២ ក្រៅទឹកដីក្នុងការប្រកួត Europa League។​ ដែលបច្ចុប្បន្នលទ្ធផលនេះ បានពង្រីកលទ្ធផលមិនស្គាល់ឈ្នះរបស់ Brighton នៅទូទាំងការប្រកួតទាំងអស់​ដល់ទៅ ៣ប្រកួត។

ក្រុមម្ចាស់ផ្ទះចាញ់តែ​ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម​ ១២ប្រកួតក្នុងទឹកដីចុងក្រោយ នៅ Premier League ហើយ​ Brighton ក៏ធ្លាប់ឈ្នះ​ Liverpool ២ប្រកួតនៃការជួបគ្នាពីរលើកមុន នៅក្នុងទឹកដីខ្លួនឯងផងដែរ។

រីឯ​ក្រុមហង្ស​ក្រហម​វិញ​ ចាញ់តែ​ ១ប្រកួតគត់​ក្នុង​ចំណោម​ ១១ប្រកួតចុង​ក្រោយ ​នៅទូទាំងការ​ប្រកួត​ទាំង​អស់ ហើយ​ប្រមូល​បាន​ជ័យ​ជម្នះ​មិន​តិច​ជាង​ ៩ប្រកួតឡើយ។

លើសពីនេះ Liverpool ចាញ់តែ​ ១ប្រកួតគត់ក្នុងចំណោម ៩ប្រកួតក្រៅទឹកដី​ នៅ Premier League​ ដែលក្នុងនោះ ឈ្នះ​ ៥ប្រកួតប៉ុណ្ណោះ។ អ្វីដែលគួរឱ្យកត់សំគាល់គឺ ៧ប្រកួត​ក្នុង​ចំណោម​ ៩ប្រកួត​ក្រៅ​ទឹកដី​ចុង​ក្រោយ​ លទ្ធផលបញ្ចប់ដោយក្រុម​ទាំង​ពីរ​ស៊ុតបញ្ចូលទីគ្នា។

ការព្យាករណ៍​ :​ Brighton ឈ្នះ​តែ​ ១ប្រកួតគត់ពី​ការ​ប្រកួត​ ៥លើក​ចុង​ក្រោយ ​នៅទូទាំងការ​ប្រកួត​ទាំង​អស់ ដែល​ Liverpool ហាក់​ដូច​ជាមាន​ប្រៀប​ជាងនៅ​ក្នុងការប្រកួតនេះ។ ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង