Robert Lewandowski មិនខ្ជះខ្ជាយពេលវេលា ក្នុងការស៊ុតបញ្ចូលទីលើក្រុម RB Salzburg ក្នុងការប៉ះគ្នាកាលពីថ្ងៃអង្គារ ខណៈដែលគាត់ស៊ុតបានបីគ្រាប់សម្រាប់ក្រុម Bayern Munich ដើម្បីបង្កើតកំណត់ត្រាថ្មីនៃក្របខ័ណ្ឌ Champions League ។
ក្រុមជើងឯកឆ្នាំ 2019-20 បានឈានចូលការប្រកួតជើងទី២ ជាមួយនឹងលទ្ធផលបានត្រឹមតែស្មើគ្នា ១-១ ក្នុងជើងទី1នោះទេ។ សរុបលទ្ធផលទាំពីរជើង Bayern ៨-១ Salzburg។
កីឡាករសញ្ជាតិប៉ូឡូញរូបនេះ ត្រូវការពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ ដើម្បីជាប់ឈ្មោះឈរលើតារាងពិន្ទុកីឡាករស៊ុតគ្រាប់បាល់ ដោយការស៊ុតបាល់ពិន័យ១១មែត្រ ដើម្បីធ្វើអោយ Bayern ឡើងលើ Salzburg ២-១ សរុបការប្រកួតទាំងពីរជើង។
សរុបមក Lewandowski ត្រូវការពេលត្រឹមតែ ២៣នាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកួតចាប់ផ្តើម ដើម្បីឈានដល់ការស៊ុត hat-trick បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងក្របខ័ណ្ឌChampions League ។
បច្ចុប្បន្ននេះ គាត់បានជាប់ឈ្មោះជាកីឡាករស៊ុត hat-trick បានលឿនបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់៕