ដោយ Anthony Martial អវត្តមានក្នុងការប្រកួត លោក Ralf Rangnick បាននិយាយថា "គេមិនចង់នៅក្នុងក្រុមទេ"។ កីឡាកររូបនេះ ចង់ចាកចេញពីក្រុម បន្ទាប់ពីក្លឹបប្រកួតស្មើ 2-2 កាលពីថ្ងៃសៅរ៍ នៅលើទឹកដី Aston Villa។
Martial បដិសេធការអះអាងទាំងនោះ ហើយបានឆ្លើយតបទៅគ្រូបង្វឹករបស់ខ្លួនយ៉ាងរហ័សនៅលើ Instagram “ខ្ញុំនឹងមិនបដិសេធក្នុងការប្រកួតឱ្យ Man United ឡើយ។ ខ្ញុំបាននៅទីនេះ អស់រយៈពេល ៧ឆ្នាំហើយ ខ្ញុំមិនដែលមើលងាយក្លឹប និងអ្នកគាំទ្រឡើយ។”
ភ្នាក់ងាររបស់ Martial លោក Philippe Lamboley បានប្រាប់ Sky Sports News នៅក្នុងខែធ្នូថាគាត់ "ចង់ចាកចេញពីក្លឹបនៅខែមករា" ទោះបីជាស្ថិតនៅក្រោមកិច្ចសន្យានៅក្លឹបរហូតដល់ឆ្នាំ២០២៤ ក៏ដោយ។
ការទាមទារខ្ពស់ពេករបស់ United បានធ្វើឲ្យកីឡាករសញ្ជាតិបារាំងរូបនេះ នឹងផ្លាស់ចេញពី Old Trafford ក្នុងខែមករានេះ។ Sevilla ក៏មានការចាប់អារម្មណ៍ ក្នុងការនាំយកកីឡាករវ័យ២៦ឆ្នាំរូបនេះ ទៅរួមក្លឹបផងដែរ៕